ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិតចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់/ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោក លឹម សៀងហេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងជាអភិបាលក្រុងបាវិតបានចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ក្នុងការចុះអនុវត្តវិធានការរដ្ឋបាលនេះមានការចូលរួមពីសំណាក់លោក អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុង និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង និងសមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា ការចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រសង្កាត់បាវិត នៃក្រុងបាវិត ខេត្តស្វាយរៀងនេះ គឺចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១រហូតដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
ទី១-ការរឹតត្បិតការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
ទី២-ហាមឃាត់ការប្រមូលផ្តុំ ឬការជួបជុំមនុស្សដែលបណ្តាលឱ្យមានការឆ្លងជំងឺកូវីដ-១៩ និងទី៣-ការបិទខ្ទប់រាល់ការធ្វើដំណើរចេញ-ចូល ក្នុងក្រុមហ៊ុនកម្សាន្តអន្តរជាតិបាវិត-ម៉ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូ Good Luck និងក្រុមហ៊ុនកាស៊ីណូ EMPEROR ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៏មានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មានចំនួន៣០៨នាក់ និងអ្នកកំពុងព្យាបាលចំនួន២២៩នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៧៧នាក់ និងអ្នកស្លាប់មានតែម្នាក់ប៉ុណ្ណោះ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print