ត្រូវយល់អោយបានច្បាស់នូវខ្លឹមសារសង្ខេបនៃសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល, ពីការហាមឃាត់,ការចូលទៅ, និងអាជីវកម្មក្នុង«តំបន់ក្រហម»

ចែករំលែក៖

ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានរំឮកថា ,សូមបងប្អូនមេត្តា អាននូវខ្លឹមសារសង្ខេបនៃសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលដូចខាងក្រោម ៖

១.វិធានការហាមឃាត់ ការធ្វើដំណើរ ចេញ-ចូល ឆ្លងកាត់«តំបន់ក្រហម»
២.វិធានការធ្វើដំណើរនៅក្នុង«តំបន់ក្រហម»
៣.វិធានការហាមឃាត់ ការធ្វើសកម្មភាព ការងារ មុខរបរ និងអាជីវកម្មក្នុង«តំបន់ក្រហម»។
លោកបានបញ្ជាក់អំពីផ្លូវច្បាប់ថា, វិធានការហាមឃាត់ការធ្វើដំណើរនៅក្នុង “តំបន់ក្រហម” (សេចក្ដីណែនាំលេខ ០១ សណន ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល)
បុគ្គលគ្រប់រូបដែលរស់នៅក្នុងតំបន់ក្រហម ត្រូវនៅក្នុងផ្ទះ និងហាមឃាត់ដាច់ខាត មិនឱ្យចេញពីផ្ទះរបស់ខ្លួន រួមទាំងមិនឱ្យធ្វើសកម្មភាពកីឡានៅក្រៅផ្ទះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម អាចចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួនបាន តែក្នុង៣ករណីប៉ុណ្ណោះដូចខាងក្រោម៖
១. ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
២ . ការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩
៣. ការធ្វើដំណើរក្នុងគោលបំណងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២។
***កំណត់សម្គាល់៖ ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដួសទី២ ត្រូវធ្វើឡើងនៅទីតាំងជិតបំផុតក្នុងតំបន់ក្រហម តាមការកំណត់ និងដោយមានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច (មិនអាចចេញក្រៅតំបន់ក្រហមបានទេ )។
ផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគឿងឧបភោគបរិភោគទាំងអស់ នៅក្នុងតំបន់ក្រហម ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន

ក្រសួងពាណិជ្ជកម្មបានរៀបចំឱ្យមានការលក់អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងគ្រឿងឧបភោគ បរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ដោយមានការដឹកជញ្ជូន ចែកចាយដល់មុខផ្ទះ ហើយប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមអាចកម្មង់ទិញគ្រឿងឧបភោគបរិភោគតាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ។
***មិនអនុញ្ញាតឱ្យសេវាដឹកជញ្ជូននៅក្រៅតំបន់ក្រហម ចេញ-ចូល និងឆ្លងកាត់តំបន់ក្រហមឡើយ។

ទណ្ឌកម្ម

ចំពោះការបំពានវិធានការហាមឃាត់ការធ្វើដំណើរនៅក្នុងតំបន់ក្រហម
ប្រជាពលរដ្ឋដែលបំពានវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ត្រូវទទួលទណ្ឌកម្មពិន័យ ឬទណ្ឌកម្ម ព្រហ្មទណ្ឌផ្សេងទៀត រួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ ដោយអនុលោមតាម បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print