បាញ់ទៀតហើយនៅអាមរិក ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

បាញ់ប្រហារនៅហាងលក់គ្រឿងទេស«តូបលក់ចាប់ហួយ»(Stop&shop) ស្ថិតនៅតំបន់ West hempstead កោះ Long Island រដ្ឋញូវយ៉កសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់។

ករណីបាញ់ប្រហារនេះកើតឡើងនៅព្រឹកថ្ងៃទី២០ខែមេសា(ពេលវេលាក្នុងតំបន់) នៅក្នុងហាងលក់គ្រឿងទេស Stop & Shop ។ សារព័ត៌មាន NBC New York បានដកស្រង់សម្តីកម្លាំងប៉ូលិសដែលបានឱ្យដឹងថា ជនដៃដល់បានគេចចេញពីតំបន់កើតហេតុក្រោយការបាញ់ប្រហារ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនោះនៅឡើយទេ ។
កន្លងមកថ្មីៗមានករណីបាញ់ប្រហារដល់ទៅ៣កន្លែងផ្សេងគ្នាក្នុងរដ្ឋ Louisiana, Texas និង Wisconsin។ សារព័ត៌មាន CNA នៅថ្ងៃចន្ទទី១៩ ខែមេសា ឆ្នាំ២០២១ បានផ្សាយថារយៈពេល២៤ម៉ោងចុងក្រោយនេះ មានករណីបាញ់ប្រហារយ៉ាងហោចណាស់ក៏៣ករណី ដាច់ដោយឡែកពីគ្នាដែរ បានកើតឡើងនៅតាមរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស។
ហេតុការណ៍ខាងលើសុទ្ធតែបានកើតឡើង កាលពីថ្ងៃអាទិត្យទី១៨ ខែមេសា (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ ក្នុងនោះ មួយករណីស្ថិតហាងលក់គ្រឿងស្រវឹង ក្នុងទីក្រុង Shreveport រដ្ឋ Louisiana ដែលបណ្តាលមនុស្ស០៥នាក់ រងរបួសធ្ងន់។ មួយករណីទៀត ស្ថិតនៅអគារស្នាក់នៅ ក្នុងទីក្រុង Austin រដ្ឋ Texas ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និងករណីទីបី ស្ថិតនៅបារមួយកន្លែងក្នុងតំបន់ Kenosha នៃរដ្ឋ Wisconsin ដែលបណ្តាលឲ្យមនុស្ស០៣នាក់ស្លាប់ និង០២នាក់របួស៕ ដោយ៖ធីរីណា

...

រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print