មន្ត្រីអាជ្ញាធរម្នាក់រងរបួសធ្ងន់ ខណៈឈរស្ទាក់ម៉ូតូជនសង្ស័យមានគ្នា២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះបានសម្រេច រួច ជិះបំបុកបារាស់អនុវត្តបម្រាមគោចរ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់ ត្រូវបានឃាត់ខ្លួន ខណៈជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះរត់គេចខ្លួន បំបុកបារាស់ មកបុកកម្លាំងមត្ថកិច្ចដែលកំពុងឈរជើងយាមនៅគោលដៅ បណ្តាលរងរបួសធ្ងន់ ដែលព្យាយាមបង្អាក់ដំណើររបស់ជនសង្ស័យ ខណៈពេលកំពុងជិះរត់គេចខ្លួន។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចគោលដៅរបស់កម្លាំងសមត្ថកិច្ចអនុវត្តបម្រាមគោចរ ក្បែស្តុបវត្តនាគវន្ត តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើដំណើតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ឃើញជនរងគ្រោះដែលជាស្ត្រីអ្នកអនាម័យកំពុងបំពេញការងារនៅគ្រោមស្ពានអាកាស ៥មករា បណ្តើរ និយាយទូរស័ព្ទបណ្តើ ម៉ាកOPPO ដោយជនសង្ស័យឃើញទំនងពេក ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ បានសម្រេចរួចជិះម៉ូតូរត់គេចខ្លួន ខណៈពេលមកដល់ចំណុចគោលដៅអនុវត្តបម្រាមគោចរ របស់កម្លាំងសមត្ថកិច្ចត្រង់ចំណុចស្តុបវត្តនាគវ័ន្ត កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់ដំណើគេចខ្លួនរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យជិះម៉ូតូបុកបារាស់ត្រូវមន្ត្រីនគរបាលម្នាក់ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចក្រោយពេលឃាត់បានជនសង្ស័យទាំង២នក់បានភ្លាមៗ ក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសមត្ថកិច្ចប្រគល់ទៅឱ្យជនរងគ្រោះវិញផងដែរ៕

...

ដោយ៖  រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print