ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងម៉ាក SWISS ENERGYគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖យោងតាមការពិនិត្យ ឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៤ ឈ្មោះ៖ ១-Swiss-Mado Vita
២-សុខភាព និង សម្រស់
៣-So Riya
៤-Romvoa Willian Moriyreach កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង ម៉ាក SWISS ENERGY thisun toth: 9-SWISS ENERGY ANTISTRESS, SWISS ENERGY by Dr. FRE Liposomal Face Serum m-SWISS ENERGY CALCIVIT, G-SWISS ENERGY VISIOVIT, d-SWISS ENERGY ANTIAGE D-SWISS ENERGY SLIM LINE, -SWISS ENERGY VITAMIN C, G-SWISS ENERGY KIDS MULTI VITAMINS, E-SWISS ENERGY
HERBS BLACK GARLIC 90-SWISS ENERGY by Dr. FREI Hydrating Facial Tonic, 99-SWISS ENERGY by Dr. FREI
Moisture Eye Crean, ១២-SWSS ENERGY by Dr FREI2AH Anti Age Crean ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួង សុខាភិបាល គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរ ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជិកា ឬ លេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាង គ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជីកា ឬប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលគាបត្របញ្ជីកា និងប្រវេទន៍ ត្រឹមត្រូវគឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាងក្រោមមានលេខបញ្ជីកា ឬប្រវេទន៍
ដូចមានគំរូភ្ជាប់ជាមួយ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀត នោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ ផលិតផល បំប៉នសុខភាព និងគ្រឿងសម្អាង ដែលគ្មានលេខបញ្ជីកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល ព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ ។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។
ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងលក់ និងចែកចាយនូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦។ ២. សូមភ្ជាប់មកជាមួយនូវ រូបភាពគណនីហ្វេសប៊ុកចំនួន ៤ និងផលិតផលខុសច្បាប់ខាងលើ៕
ដោយ៖ សិលា