ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា៖ ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឲ្យចូលផ្ទះ គឺគ្រាន់តែគំរាមប្រជាពលរដ្ឋដែលនៅតែគឃ្លើន ប៉ុណ្ណោះ មិនមែនជាការប្រើប្រាស់អំពើហិង្សានោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការកាន់រំពាត់នេះប្រៀបដូចជាឪពុកម្ដាយ ឬអាណាព្យាបាលប្រដៅកូនចៅខ្លួនឯងតែប៉ុណ្ណោះ។ លោកបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំទៀត គឺត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។
លោក ឃួង ស្រេង បកស្រាយបែបនេះ បន្ទាប់ពីប្រជាពលរដ្ឋឃើញកងកម្លាំងមានសមត្ថកិច្ចកាន់រំពាត់ដើរគំរាមប្រជាពលរដ្ឋដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់ភូមិ
សាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ យ៉ាងណាគេសង្កេតឃើញថា បន្ទាប់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានកាន់រំពាត់ដើរគំរាមប្រជាពលរដ្ឋនោះ ពួកគាត់ក៏មានការខ្លាច
រអា មិនហ៊ានចេញក្រៅផ្ទះផងដែរ៕
ដោយ៖ សំរិត