លោក ឃួង ស្រេង បន្ដចុះចែអំណោយ សម្ដេចតេជោជូនប្រជាពលរដ្ឋ១៦៩៤គ្រួសាររស់នៅតំបន់បិទខ្ទប់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បន្តចុះចែកអំណោយ របស់សម្ដេចតេជោ
ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦៩៤គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
នាឱកាសចុះចែអំណោយរបស់សម្ដេចតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួនជិត១៦៩៤គ្រួសារដែលរស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ។ សម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេច បាន ដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។
លោល ឃួង ស្រេង បន្ថែមថា ៖ ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម ហើយរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ការចែកអំណោយនាពេលនេះ គឺមានប្រជាពលរដ្ឋ ១៦៩៤គ្រួសារ ដែលរស់នៅក្នុងសង្កាត់ចោមចៅទី១ រីឯប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម គឺនៅសង្កាត់ចោមចៅទី១ ដែលនៅទីនោះអាជ្ញាធរបានចែកអំណោយតាមខ្នងផ្ទះជាបន្តបន្ទាប់សរុបបានប្រមាណ ១៩០០គ្រួសារហើយ។
សូមបញ្ជាក់ថា៖ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង យកមកចែកជូន ដល់បងប្អូន អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស,ទឹកសុីអុីវមួយយួរ.ទឹកត្រីមួយយួរ និងត្រីខមួយយួរ ក្នុងមួយគ្រួសារ. ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print