ប្រទេសចិនផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោក្របី ក្នុងការចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺ សត្វគោក្របីរបស់កសិករជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ, ប្រទេសចិនផ្តល់វ៉ាក់សាំងការពារជំងឺអុតក្តាមគោក្របីដល់កម្ពុជា។ នេះបើយោងតាមអោយដឹងពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ៍ទី២០ ខែ មេសា ឆ្នាំ២០២១កន្លងទៅនេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងអុតក្តាមចំនួន ១០ម៉ឺនកម្រិត ដល់កម្ពុជា ដើម្បីការពារការឆ្លងរាដាលនៃជំងឺអុតក្តាម លើគោក្របីនៅកម្ពុជា។ វ៉ាក់សាំងនេះ បានដឹកជញ្ជូន តាមជើងយន្តហោះចេញពីអាកាសយាន្តដ្ឋានអន្តរជាតិ ឡានស៊ូ ស៊ុងចួន (Lanzhou Zhongchuan) ប្រទេសចិន ហើយមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញនៅថ្ងៃដដែល ហើយបានដឹកជញ្ជូននិងរក្សាទុក នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ វ៉ាក់សាំងនេះបានផលិតដោយក្រុមហ៊ុនចិនឈ្មោះ ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម និងបសុជីវវិទ្យាមាន ទីតាំងនៅ ឡានស៊ូ ដែលចាប់ផ្តើមផលិតវ៉ាក់សាំងនេះ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១មក។ អាជ្ញាធរចិនបានធ្វើតេស្ត និងធានាអំពីប្រសិទ្ធភាព និង សុវត្តិភាពរបស់វ៉ាក់សាំងនេះរួចហើយ។ សូមបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងអុតក្តាមនេះគឺផ្នែកមួយនៃកម្មវិធី ផ្តល់វ៉ាក់សាំងជាជំនួយឥតសំណងរបស់ភាគីមិត្តចិនក្នុង បរិមាណសរុប ២០ម៉ឺនកម្រិត។ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំង សារទឹក សម្រាប់ចាក់ការពារជំងឺសារទឹកគោក្របី ចំនួន ១០ម៉ឺនកម្រិតដែរ។

លទ្ធផលខាងលើជាការឆ្លើយតបទៅនឹងសំណើរសុំការ គាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេស ចិន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសារកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមក។
ការគាំទ្ររបស់ភាគីមិត្តចិនឆ្លុះបញ្ចាំងអំពីមិត្តភាពនិងការ គាំទ្រយូរអងែ្វងរវាងកម្ពុជា និងប្រទេសចិនដែលមាន កន្លងមក និងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់ ប្រឹងប្រែង និងគាំទ្រ វិស័យចឹញ្ចឹមសត្វ និងទប់ស្កាត់ការ ឆ្លងរាលដាលជំងឺសត្វកន្លងមក។ វ៉ាក់សាំងទាំងនេះនឹង ចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងរាលដាលជំងឺ សត្វគោក្របីរបស់កសិករជាពិសេសនៅក្នុងរដូវវស្សាខាងមុខនេះ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print