ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពជួញដូរ ចែកចាយសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនេះម្នាក់ ឈ្មោះ ទាំ អីសា ភេទប្រុស អាយុ២០ឆ្នាំ ជាខ្មែរអីស្លាម មុខរបរកសិករ រស់នៅភូមិអូតានេស ឃុំរលាប្អៀ ស្រុករលាប្អៀរ (ជួញដូរ ដោយខុសច្បាប់នូវសាធាតុញៀន)។ និង ម្នាក់ទៀតឈ្មោះលី សា ភេទប្រុស អាយុ២២ឆ្នាំ ជាខ្មែរអីស្លាម មុខរបរ កសិករ រស់នៅភូមិអូរតនេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតបានថ្នាំងញៀនចំនួន ៦កញ្ចប់ធណនិងទូរស័ព្ទដៃចំនួន២គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះបានលបលួចធ្វើសកម្មភាព ក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ខណៈដែលសមត្ថកិច្ចកំពុងតែដាក់ពង្រាយកម្លាំងអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងកាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ។ ឃើញដូចនេះក្រុមជនសង្ស័យក៍បានណាត់គ្នាធ្វើសកម្មភាពតែម្តង តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានដឹង បានរាយការណ៍ និង បានដាក់កម្លាំងចាប់តែម្តង ។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា