បើដឹងថាអំពើល្មើសច្បាប់ហើយ ហេតុអីក៏ប្រឹងប្រព្រឹត្ត ! ឃាត់ខ្លួនផ្កាយបីក្លែងក្លាយនៅខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង , នៅវេលាម៉ោង១៣និង៤៥ នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិស្តៅ ឃុំ បាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ការិយាជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ក្លែងបន្លំជានាយទាហានជាន់ខ្ពស់ពាក់ផ្កាយ៣។

ជនសង្ស័យមិនខ្លាចគុកមានឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខ មិនពិតប្រាកដ ទីលំនៅភូមិតាងួន សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ ( ប្រើប្រាស់ឯកសណ្ឋានយោធា )

សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន:
-អាវត្រីអ៉ី ហារិយែន ចំនួន០១។
-ស័ក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន០១ គូរ។
-ស័ក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯកចំនួន០១គូរ។
-ផ្លាកឈ្មោះ ឧ.រស់ វណ្ណៈ ចំនួន ០១។
-គ្រឿងឥស្សរយយស(មេដាយ)
ចំនួន ០១ឈុត។
-ស្លាកសញ្ញាអគ្គបញ្ជាការចំនួន ០១។
-បណ្តោងហនុមានចំនួន០១។
-ស្បែកជើងកវែង ០១ គូរ។
-ខ្សែសាន់ណារ៉ុង ០១។
-មួកប៉ារ៉េ ពណ៌ខ្មៅ ០១ ។
-មួកកាស្កេតថ្នាក់ឧត្តមសេនីយ៍ ចំនួន០១។
-ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងថ្នាក់ ឧត្តមសេនីយ៍ឯក ក្លែងក្លាយចំនួន០១។
-ទូរស័ព្ទដៃ០២ គ្រឿង។
-រថយន្ត ០១ គ្រឿង ម៉ាក តូយ៉ូតាព្រូសពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AI 2592។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង បាននឹងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការយោធា ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print