ភ្នំពេញ, សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ បុរសអាយុ ៥៥ឆាំ្ន ស្តីអាយុ ៨៣ឆ្នាំ និងស្ត្រីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថាយោងតាមរបាយការណ៍ពី៖
១-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថាបុរសជនជាតិខ្មែរអាយុ ៥៥ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ ថ្មី២ ខណ្ឌដូនពេញ -សូវៀត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២:០៥ នាទីយប់ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយ សង្គ្រោះបន្ទាន់តាមលក្ខណៈបច្ចេកទេស។ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើង រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ តម្រូវអោយក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ទោះបីក្រុមគ្រូពេទ្យបានខិតខំយកចិត្ត ទុកដាក់ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បាន ស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី រសៀល។
២-មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ ៨៣ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:២០នាទី រសៀល ជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង និងស្ទះផ្លូវដង្ហើម ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់តាមបច្ចេកទេស និង យកសំណាកទៅវិភាគ ជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ-១៩។ ដោយសារស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរខ្លាំង ដែល ធ្វើអោយអ្នកជំងឺស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង ១៤:០០នាទី រសៀល។
៣-មន្ទីរពេទ្យបង្អែកជ័យជំនះ បានឱ្យដឹងថាស្ត្រីជនជាតិខ្មែរអាយុ៨១ឆ្នាំ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលបានចូល សម្រាក នៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៥:៣០ នាទីល្ងាច ក្នុងស្ថានភាពហត់ ដង្ហក់ខ្លាំង បន្ទាប់ពីទទួលបានលទ្ធថាមានវិជ្ជមានកូវីដ-១៩។ ដោយការវិត្តរបស់អ្នកជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរ ឡើងៗ ដែលតម្រូវអោយក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយ ដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបានហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩:១០ នាទីព្រឹក ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ និងស្ត្រីជនជាតិខ្មែរ ទាំងបីខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត
ជាមួយក្រុមគ្រួសារសព។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា