ភ្នំពេញ, អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19 នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានអ្នកជំងឺកូវីដ១៩ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ ហើយទីតាំងខាងលើនេះ ក៏មានបុគ្គលិកធ្វើការ នៅទីនោះវិជ្ជមានកូវីដ១៩ ផងដែរ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅយកសាច់ជ្រូក ពី
កុងស៊ី កាប់ជ្រូក ដែលមានទីតាំងស្ថិតនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខខណ្ឌសែនសុខ នៅថ្ងៃទី១០ និងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ បានទៅយកសាច់ជ្រូកនៅទីតាំងខាងលើ ហើយទីតាំងខាងលើនេះ ក៏មានបុគ្គលិកធ្វើការ នៅទីនោះវិជ្ជមានកូវីដ១៩ ផងដែរ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវី19, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
សូមអរគុណ!
ដោយ, សិលា