ភ្នំពេញ, បើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារ រួមមាន៖
១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)
២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង)
៣. ផ្សារចាស់ (ខណ្ឌដូនពេញ)
៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)
៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)
៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)
៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)
៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)
៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)
១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)
១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)
១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)
១៣. ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)
១៤. ផ្សាររីករាយ (ខណ្ឌសែនសុខ)
១៥. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)
សូមបញ្ជាក់ថា, ព័ត៌មានលំអិត សូមស្វែងរកនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ឬ ខណ្ឌសាមី ដែលធ្លាប់ផ្សព្វផ្សាយរួចមកហើយ។
នៅរសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៤៤៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែមេសាម្សិលមិញនេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៤៦នាក់ (សហគមន៍ទាំង ៤៤៦នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៣០នាក់ក្នុងនោះរួមមាន៖
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៨១៩៣ នាក់
– អ្នកជាសះស្បើយ= ២៩២៤ នាក់
– អ្នកកំពុងព្យាបាល= ៥២០៤ នាក់
– អ្នកស្លាប់= ៥៩ នាក់៕
ដោយ, សិលា