Cameron Norrie ឡើងប៉ះជើងខ្លាំង Rafael Nadal ក្នុងវគ្គ៨ក្រុមចុងក្រោយកម្មវិធី Barcelona Open

ចែករំលែក៖

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Cameron Norrie នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Rafael Nadal ក្នុងវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Barcelona Open នាថ្ងៃសុក្រនេះ។

កីឡាករ Cameron Norrie បានឈានដល់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីបានយកឈ្នះកីឡាករលំដាប់ទី ៨បែលហ្ស៊ិក David Goffin ក្នុងវគ្គ១៦ក្រុម

កីឡាករ David Goffin បានទទួលការព្យាបាលបញ្ហាជើងបន្ទាប់ពីការប្រកួតសិតទី២ ហើយទោះបីឈ្នះការប្រកួតបន្ទាប់ក៏ដោយក៏ត្រូវឈប់ដែរ ព្រោះតែបញ្ហារបួស ប៉ុន្តែត្រូវចាញ់ក្រោមថ្វីដៃ Cameron Norrie ក្នុងលទ្ធផល ៦-៥-៥ ។

ចំណែកម្ចាស់ជើងឯក Grand Slam ចំនួន២០ដង Rafael Nadal បានយកឈ្នះកីឡាករជប៉ុន Kei Nishikori ក្នុងលទ្ធផល ៦-០ ២-៦ ៦-២ ដើម្បីរៀបចំជំនួបលើកទី២ជាមួយ Norrie 

កីឡាករលេខ៣ពិភពលោករបស់អេស្ប៉ាញរូបនេះបានផ្តួលកីឡាករអង់គ្លេសវ័យ២៥ឆ្នាំក្នុងជុំទី៣ នៃព្រឹត្តិការណ៍ Australian Open កាលពីខែកុម្ភៈផងដែរ

Rafael Nadal កំពុងសម្លឹងរកការឈ្នះពានរង្វា Barcelona Open លើកទី១២ ខណៈការរីកចម្រើនរបស់កីឡាករ Cameron Norrie នៅក្នុងការប្រកួតនេះអាចមើលឃើញកីឡាករលេខ២របស់អង់គ្លេសរូបនេះវិលចូលក្នុងចំណាត់ថ្នាក់កំពូលទាំង៥០របស់ពិភពលោក។ ដូចេះ Nadal អាចនឹងពិបាកក្នុងការយកឈ្នះក្នុងវគ្គជម្រុះ៨ក្រុមចុងក្រោយនេះណាស់ ៕

 

...

ដោយ ៖ ភារៈ(រូបភាព៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print