WFP ផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ា២លាននាក់ដែលរងផលប៉ះពាល់ដោយវិបត្តិនយោបាយ

ចែករំលែក៖

កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានប្រកាសថា បានផ្តល់ជំនួយដល់ពលរដ្ឋមីយ៉ាន់ម៉ា២លាននាក់ដែលរងផលប៉ះពាល់ដោយសារតែវិបត្តិនយោបាយនៅក្នុងប្រទេសនេះចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈឆ្នាំ២០២១។

សកម្មភាពផ្តល់ជំនួយបានផ្តោតសំខាន់ទៅលើស្រុកក្រីក្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្នុងរយៈពេល៦ខែខាងមុខទៀត អង្គការសុខភាពពិភពលោក បានព្យាករថា និឹងមានពលរដ្ឋ យ៉ាងតិច៣,៤លាននាក់ប្រឈមនឹងកង្វះស្បៀងអាហារ គឺខ្ពស់ជាង ឆមាសទីមួយដែលមានតែ ២,៨លាននាក់។
អគ្គនាយកកម្មវិធីស្បៀងអាហារពិភពលោក WFP លោក Stephen Anderson បានបញ្ជាក់ថា «ពីមួយថ្ងៃទៅមួយថ្ងៃនឹងមានពលរដ្ឋក្រីក្រកើនឡើង ដោយសារតែការបាត់បង់ការងារធ្វើ មិនមានប្រាក់ទិញស្បៀងអាហារ។ ដូច្នេះត្រូវតែមានសកម្មភាពជួយឲ្យទាន់ពេលវេលា បញ្ចៀសផលលំបាកទាំងឡាយ ពិសេសគឺកង្វះស្បៀងអាហារ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក គ្រួសារជាច្រើននៅទីក្រុង Yangon និងតំបន់ជាយក្រុងមិនមានអាហារគ្រប់គ្រាន់នោះឡើយ ឬមានអាហារមិនសូវមានជីវជាតិ ក៏ដូចជាជំពាក់បំណុលកាន់តែច្រើនដើម្បីតែចិញ្ចឹមគ្រួសារ។
ជាមួយគ្នានេះដែរ ប្រទេសតំបន់អាស៊ាន នឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២៤ខែមេសាខាងមុខដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វិវាទបានសម្លាប់មនុស្សជាង៧០០នាក់ហើយនិងរាប់ពាន់នាក់ត្រូវកម្លាំងទាហានចាប់ខ្លួន៕ដោយ សាធី

រូបភាព​៖AFP

...


យោងតាមកម្មវិធីស្បៀងអាហារពិភពលោកតម្លៃស្បៀងអាហារបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ (រូបភាព៖UNICEF/Kaung Htet)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print