អាជ្ញាធរក្រុងប៉ោយប៉ែត សម្រេចផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរចេញ-ចូលផ្លូវ១ខ្សែក្នុងបុរីរស្មីដួងច័ន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

ចែករំលែក៖

ក្រុងប៉ោយប៉ែត, រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែល រស់នៅក្នុង បុរីដួងច័ន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ ជូហាន សូសាន់តូ ដែលបាន ស្នាក់នៅផ្ទះលេខ N® 134.8 ក្នុងបុរីដួងច័ន្ទ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានអាការៈមិនស្រួល ខ្លួនរួចបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយ មានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្ត ជាលទ្ធផលនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ចំនួន០២នាក់ផ្សេងទៀតជាអ្នកប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិឥណ្ឌូនេស៊ីខាងលើ បច្ចុប្បន្នជនទាំង ០៣នាក់នេះបានយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត និងបានយកសំណាកជនពាក់ព័ន្ធចំនួន៧០នាក់ផ្សេងទៀត ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ រដ្ឋបាលក្រុងប៉ោយប៉ែត សម្រេចផ្អាក ជាបណ្ដោះអាសន្ននូវការធ្វើដំណើរចេញ-ចូលលើកំណាត់ផ្លូវចូលរវាងផ្ទះល្វែងនិងផ្ទះវីឡា ក្នុងបុរីដួងច័ន្ទ ចន្លោះ ផ្លូវអភិវឌ្ឍន៍(ផ្លូវទៅហ្គោលដិនស្ទូចត្រី)ទៅលិចទល់នឹងផ្លូវមួយទៀត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន ការជូនដំណឹងសារជាថ្មី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពដ្ឋកជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print