លោក គឹម សន្តិភាព : ក្នុងតំបន់ក្រហម មិនអនុញ្ញាតអោយទៅផ្សារទេ ហេតុនេះក៌៏មិនមានការចែកប័ណ្ណនេះដែរ!

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងយ៉ាងដូច្នេះថា, សូមជម្រាបជូនថា ក្នុងតំបន់ក្រហម មិនអនុញ្ញាតអោយទៅផ្សារទេ ហេតុនេះក៌៏មិនមានការចែកប័ណ្ណនេះដែរ!

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា, មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតអោយចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម!

លោកបន្តថា, ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ !
សូមមេត្តាពិនិត្យមើលតារាងបៀបធៀបវិធានការពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម និងមិនមែនតំបន់ក្រហម ដែលរៀបចំ ដោយក្រសួងយុត្តិធម៌ដូចខាងក្រោម ៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print