ឆេកបណ្តេញមន្ត្រីការទូតរុស្ស៊ី៦៣រូបចេញពីប្រទេស

ចែករំលែក៖

សារព័ត៌មាន TASS របស់រុស្ស៊ីនៅថ្ងៃទី២៣ខែមេសា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសឆេក លោក Jakub Kulhanek ដែលបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះបានសម្រេចបណ្តេញមន្ត្រីការទូតរុស្ស៊ីចំនួន៦៣រូបចេញពីទីក្រុង Praha ។
ក្រោយការបណ្តេញនោះមន្ត្រីរុស្ស៊ីប្រចាំនៅស្ថានទូតក្នុងប្រទេសឆេក ស្មើនឹងមន្ត្រីការទូតឆេកនៅក្នុងប្រទេសរុស្ស៊ីគឺ ៥នាក់ដូចគ្នា។ រដ្ឋាភិបាលឆេកទុកពេលឲ្យមន្ត្រីការទូតរុស្ស៊ីចាកចេញយ៉ាងយូរបំផុតនៅចុងខែឧសភា ។
ការប្រឈមមុខតានតឹងរវាងរដ្ឋាភិបាល Praha និឹងទីក្រុងមូស្គូ កើតឡើងក្រោយពេលដែល រដ្ឋាភិបាលឆេកចោទប្រកាន់មន្ត្រីរុស្ស៊ី ជាប់ពាក់ព័ន្ធការវាយប្រហារទៅលើឃ្លាំងគ្រាប់ក្នុងភូមិ Brbetice កាលពីឆ្នាំ២០១៤។ រដ្ឋាភិបាលឆេកបានប្រកាសថា ក្រុមចារកិច្ចរបស់រុស្ស៊ីជាប់ពាក់ព័ន្ធការវាយប្រហារនោះ។
នៅថ្ងៃទី២២ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសន្តិសុខរបស់សហគមន៍អឺរ៉ុប បានឲ្យដឹងថា អឺរ៉ុប នឹងជួយដល់ប្រទេសឆេកក្នុងការស្វែងរកយុត្តិធម៌ ពាក់ព័ន្ធនឹងការផ្ទុះឃ្លាំងគ្រាប់ ។ ទន្ទឹមនឹងនោះ អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងដល់រុស្ស៊ីផងដែរ៕ ដោយ សាធី

...

រូបភាព៖ CAND

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print