ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ធ្វើឱ្យកាណាដាផ្អាករាល់ការហោះហើរពីឥណ្ឌា និងប៉ាគីស្ថាន ក្នុងរយៈពេល៣០ថ្ងៃ

ចែករំលែក៖

ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកកើនឡើងខ្ពស់ ដោយមកទល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ខែមេសា តាមគេហទំព័រ Worldometers មានករណីឆ្លងកើនឡើងដល់ទៅជាង ១៤៥,៣ លាននាក់និងស្លាប់ជាង៣លាននាក់។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ដល់ទៅ១២៣លាននាក់បានជាសះស្បើយពីជំងឺផងដែរ។
ដោយការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ពិសេសគឺនៅតំបន់អាស៊ី មានឥណ្ឌាជាដើម រដ្ឋាភិបាលកាណាដា បានសម្រេចផ្អាករាល់ការហោះហើរពាណិជ្ជកម្មទាំងស្រុងពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងរយៈពេល ៣០ថ្ងៃ។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូនកាណាដា លោក Omar Alghabra នៅថ្ងៃទី ២២ខែមេសា(ពេលវេលាក្នុងតំបន់) បានឱ្យដឹងថា រដ្ឋាភិបាលកាណាដា បានសម្រេចផ្អាកការហោះហើរដឹកអ្នកដំណើរពីប៉ាគីស្ថាននិងឥណ្ឌា ខណៈអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ីខាងត្បូងកើនឡើងខ្ពស់។
ចំពោះប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ ៣៣២.៥០៣នាក់ និងស្លាប់២២៥៦នាក់ ។ នេះជាចំនួនឆ្លងខ្ពស់បំផុតមិនធ្លាប់មាននៅលើពិភពលោក ។ រយៈពេល៣ថ្ងៃហើយដែលឥណ្ឌាមានករណីឆ្លងកូវីដ-១៩ កើនឡើងលើសពី៣សែននាក់ ក្នុងមួយថ្ងៃ៕ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print