សូមប្រុងប្រយ័ត្នទាំងអស់គ្នា! ថ្ងៃនេះ ក្រសួងសុខាភិបាល​​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៦៥៥នាក់​ និងអ្នកជាសះស្បេីយ​ ២២៤នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ នៅព្រឹកថ្ងៃរសៀលថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​ ៦៥៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ២២៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២២ ខែមេសា​​ ឆ្នាំ​២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៦៥៥នាក់​ (សហគមន៍ទាំង ៦៥៤នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ២២៤នាក់​ក្នុង​នោះ​រួម​មាន​៖
– ករណីឆ្លងសហគមន៍ ៦៥៤ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់

ភ្នំពេញ (522) ព្រះសីហនុ (113) កណ្ដាល (5) តាកែវ (5) កំពង់ចាម (3) កែប (3) មណ្ឌលគិរី (1) ត្បូងឃ្មុំ (1) កំពង់ស្ពឺ (1)

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៨៨៤៨ នាក់
– អ្នកជាសះស្បើយ= ៣១៤៨ នាក់
– អ្នកកំពុងព្យាបាល= ៥៦៣៣ នាក់
– អ្នកស្លាប់= ៦១ នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print