សារព័ត៌មាន TTXVN បានផ្សាយថា តុលាការឥណ្ឌូនេស៊ីបានប្រកាសសាលក្រមប្រហារជីវិតក្រុមភេរវកម្ម ៦នាក់ដែលបានបង្កអំពើហិង្សានៅក្នុងទីស្នាក់ការប៉ូលិស (Brimob)កាលពីខែឧសភាឆ្នាំ២០១៨ ។
នៅថ្ងៃទី ២២ខែមេសា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា ក្រុមឧទ្ទាមភេរវកម្ម៦នាក់ដែលត្រូវប្រហារជីវិតនោះមានឈ្មោះថា Anang Rachman, Suparman (មានរហស្សនាមថា Maher), Syawaluddin Pakpahan, Suyanto (ឬហៅថា Abu Izza), Handoko (ហៅថា Abu Bukhori)និង Wawan Kurniawan។
សាលក្រមរបស់តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ភេរវករទាំង៦នាក់ត្រូវប្រហារជីវិតពីបទ«វាយប្រហារសម្លាប់ប៉ូលិស ៥នាក់នៅទីតាំង Brimob ជាសកម្មភាពព្រៃផ្សៃបំផុត»។
កន្លងមក ក្រុមប្រឆាំងភេរវកម្ម 88 (Densus 88)របស់ឥណ្ឌូនេស៊ី រួមជាមួយកម្លាំងប៉ូលិសនៅតំបន់ Sulawesi បានវាយប្រហារចាប់ខ្លួនភេរវករ៣នាក់ដែលជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្មនៅព្រះវិហារ Makassar កាលពីចុងខែមីនា។ មកទល់ពេលនេះ ក្រុមភេរវកម្ម៣៦នាក់ហើយត្រូវបានចាប់ខ្លួន ៕ ដោយ សាធី
រូបភាព៖ TTXVN