ភ្នំសំពៅមានប្រវត្តិទាក់ទងនឹងរឿងរាជកុល និងនាងរំសាយសក់

ចែករំលែក៖

រមណីយដ្ឋានភ្នំសំពៅក្នុងខេត្តបាត់ដំបងជាកន្លែងទទួល​ភ្ញៀវ​ទេសចរឡើង​ទៅ​ទស្សនា​មិន​ដាច់មាន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ពិសេស​នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះរកចំណូលបានច្រើនគួរសម។
ភ្នំនេះត្រូវបានគេដឹងថានៅ​ជាប់​ដង​ផ្លូវ​ជាតិ​លេខ​១០​អតីត​ផ្លូវ​លេខ ​៥៧ ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង​ទៅ​ខេត្តប៉ៃលិន​មាន​ចម្ងាយ​ប្រមាណ​ជា​​ ១៣​ គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​បាត់ដំបង ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នំ​សំពៅ​ស្រុក​បាណន់​ខេត្ត​បាត់ដំបង​ និងមានប្រវត្តិល្បាញល្បីជាយូរមកហើយ ។
ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូច​ជា​រាង​សំពៅ​មាន​កម្ពស់​ជិត ​១០០ ​ម៉ែត្រ​មាន​ផ្លូវ​ឡើង​ក្រាល​បេតុង​អាច​បើក​ម៉ូតូ​និង​រថយន្ត​បាន​ហើយ​ផ្លូវ​មួយ​ទៀត​ជា​ជណ្តើរ​មាន​ចំនួន​ ១០៣០ ​កាំ។
បើគេគយ​គន់​ទេសភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ដាច់​កន្ទុយ​ភ្នែក​នៃ​ខេត្ត​បាត់ដំបង​នោះ ភ្នំ​សំពៅ​ក៏​នៅ​បានបង្ហាញខ្លួនយ៉ាងសង្ហាវែងអន្លាយខណ:មាន​ល្អាង​ជា​ច្រើនប្រទាក់​រក​គ្នា​ពី​ល្អាង​មួយ​ទៅ​ល្អាង​មួយ​ដែល​ភ្នំ​និង​ល្អាង​ទាំង​នោះ​បាន​បង្កប់​នូវ​ជំនឿ​រឿង​ព្រេង​បែប​ប្រវត្តិ​សាស្រ្ត​របស់​ដូន​តា​ខ្មែរ​កាល​ពី​សម័យ​ដើម។
អ្នកស្រុកបាននិយាយថា​កន្លង​មក​គេមាន​ការ​ភាន់​ច្រឡំ​ជា​ច្រើន​ថា​ប្រវត្តិ​ភ្នំ​សំពៅ​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​កកើត​ប្រទេស​ជាតិ​កាល​ពី​សម័យ​បុព្វកាល​ដ៏​យូរ​លង់​មក​នោះ​។​
ការពិតគេមិន​ដឹង​ថា ភ្នំ​សំពៅ​នេះ​មាន​ការ​កកើត​នៅ​ក្នុង​គ្រិស្ត​សករាជ​ណា​ពិត​ប្រប្រាកដនោះទេគ្រាន់់​តែ​ដឹង​តាម​ឯកសារ​ក្នុង​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ថា​ភ្នំ​សំពៅ​នេះ​ជាប់​ទាក់​ទិន​ព្រេង​នឹង​និទាន​ខ្មែរ​រឿង​ចៅ​រាជកុល​និង​នាង​រំសាយ​សក់​ហើយ​រឿង​នេះ​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​កកើត​ទឹក​ដី​នៅ​ក្នុង​ភូមិ​សាស្រ្ត​នេះ​ផងដែរ​»។
អ្នកស្រុករៀប​រាប់​ថា នៅ​ក្នុង​តួ​ភ្នំ​សំពៅ​ទាំង​មូល​មាន​ល្អាង​ចំនួន​១១​រួម​មាន​៖​១- ល្អាង​ផ្កា​ស្លា ២- ល្អាង​គក់​ទ្រូង ៣- ល្អាង​ខ្យល់ ៤- ល្អាង​តែង​ខ្លួន ៥- ល្អាង​ល្ខោន ៦- ល្អាង​ជ្រៃ ៧- ល្អាង​ពេជ្រ ៨-ល្អាង​ខ្វែង ៩- ល្អាង​ប្រេង ១០- ល្អាង​ស្ថានីយ​ឬ​ល្អាង​ធំ និង​១១-ល្អាង​ក្បាល​ខ្មោច​។ ល្អាង​ទាំង​នោះ​គឺ​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​កន្លែង​ស្នាក់​នៅ​និង​កន្លែង​តុប​តែង​ខ្លួន​នាង​រំសាយ​សក់់​កាលពីសម័យនោះ។ដោយហេតុនេះហើយទើបពេល​បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរចូលចិត្តទៅកម្សាន្ត តែគេនិយម​ទស្សនា​តែ​ពីរ​បី​ល្អាង​ទេ គឺ​ល្អាង​ផ្កាស្លា​ល្អាង​ល្ខោន​ល្អាង​ស្ថានីយ​ឬ​ហៅ​ថា​ល្អាង​ធំ។
បើក្រឡេកនៅ​លើ​កំពូល​ភ្នំ​ខាង​ក្រោយ​វិញមាន​វត្ត​មួយ​ឈ្មោះ​ថា​វត្ត​គិរីរម្យ ដែលកាល​ពី​ដើម​ឡើយ​គ្រាន់​តែ​ជា​អាស្រម​សម្រាប់​សំណាក់​ធម៌​តែ​ប៉ុណ្ណោះ​។ នៅ​លើ​ខ្នង​ភ្នំ​នេះដែរមាន​វត្ត​អរុណនារី​ឬ​វត្ត​ដូន​ជី​ក្មេង​និង​ចេតិយ​ធំៗ​ស្អាតៗ​របស់​អភិជន​ខ្មែរ​កាល​ពី​សម័យ​មុន ហើយមានយាយជីច្រើននាក់នៅសំណាក់ធម៌ទីនោះ។
ដោយ​ឡែក​នៅ​ជុំ​វិញ​ក្បែរ​រមណីយដ្ឋាន​ភ្នំ​សំពៅ​នោះ​មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ជា​ច្រើន​ដែល​ទាក់ទាក់ទងជាមួយរឿង​និទាន​ខ្មែរ​គឺរឿងចៅ​រាជកុល​និង​នាង​រំសាយ​សក់ ។
អ្នកស្រុកនិយាយទៀតថា ក្នុងនោះកូនភ្នំ​ក្តោង ភ្នំ​នេះ​ទាក់ទងពេល​ដែល​សំពៅ​ចៅ​រាជកុល​ដែល​ដឹក​ភ័ស្តុភារ​បណ្ណាការ​មក​រៀប​អភិសេក​ជាមួយ​នាង​រំសាយ​សក់​ហើយ​ត្រូវ​ក្រពើ​អាធន​កល់កឿង​រហូត​ក្រឡាប់​សំពៅ​បាក់​ក្លាយ​ជា​ភ្នំ​ក្តោង ។ចំណែក​ឯ​ភ័ស្តុភារ​បណ្ណាការ​ដែល​បាន​បែក​ខ្ចាយ​ដូច​ជា​មាន់​ទា នោះ​ក្លាយ​ជា​ភ្នំ​ទ្រុង​មាន់​ភ្នំ​ទ្រុង​ទា​ហើយ​កន្លែង​នាង​រំសាយ​សក់​ច្បូត​សក់​បូម​ទឹក​នោះ​ក៏​ក្លាយ​ជា​ភ្នំ​នាង​រំសាយ​សក់រហូតដល់សព្វថ្ងៃ។
ឯក្រពើ​ឈ្មោះ​អាធន​ពេល​រីង​ទឹក​អស់​ក៏​ដុះ​ឡើង​ក្លាយ​ជា​ភ្នំ​ក្រពើ​ហើយ​ភ្នំ​សំពៅ​នេះ​ជា​ប្រាសាទ​នាង​រំសាយ​សក់​ទើប​បាន​ជា​ភ្នំ​នេះ​សម្បូរ​ល្អាង​ព្រោះ​ថា​ល្អាង​នេះ​យើង​អាច​និយាយ​បាន​ថា​ជា​បន្ទប់​រៀប​ចំ​តុប​តែង​ខ្លួន​របស់​នាង​រំសាយ​សក់​ចាំ​ទទួល​ចៅ​រាជកុល​មកដល់។
អ្នកភូមិអះអាង​ថា​ភ្ញៀវ​ឡើង​ទៅ​ទសទស្សនាភ្នំនេះយ៉ាងតិច១ថ្ងៃ៧០នាក់ហើយពួក​គេ​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​ពេល​គយ​គន់​ទេសភាព​ជុំវិញ​ភ្នំ ហើយ​ពួក​គេ​ក៏​សប្បាយ​ក្នុង​ការ​ដើរ​កម្សាន្ត​ក្នុង​ល្អាង​ពី​មួយ​ទៅ​មួយ​ទួលបានភាពមនោរម្យក្នុងចិត្តក្រៃលែង ជាពិសេសបានសប្បាយភ្នែកនឹងឃើញហ្វូងប្រចៀវហើរខ្វាត់ខ្វែងរកសំបុក៕
ស្រាវជ្រាវនិងប្រែសម្រួលដោយ÷
ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print