បងប្អូនប្រជាពលរដ្ឋ អាចស្វែងរក ស្ដង់របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់

ចែករំលែក៖

ភ្នំពេញ, បងប្អូនប្រជាពលរដ្ឋ អាចស្វែងរក ស្ដង់របស់ ក្រសួងពាណិជ្ជកម្ម ដើម្បីទិញ ស្បៀងចំបាច់មួយចំនួន ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលបិទខ្ទប់ នៅតាមទីតាំងដូចខាងក្រោម៖

១-ខណ្ឌមានជ័យមាន៣ ទីតាំង៖
ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១
-ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១
-ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣
២-ខណ្ឌពោធិ៍សែនជ័យមាន ៤ ទីតាំង៖
-ទល់មុខ K-Mall ភូមិតំពាំងថ្លឹង២ សង្កាត់ចោមចៅ
-ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
-ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
-ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១

៣-ខណ្ឌទួលគោក មាន១ទីតាំង៖ គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង
៤-ខណ្ឌសែនសុខ មាន៣ ទីតាំង៖
-ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង
– ផ្លូវចូលទល់មុខហ្គ្រេនភ្នំពេញ ភូមិសំរោង សង្កាត់ឃ្មួញ
មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print