ចែករំលែក៖

ខេត្តស្វាយរៀងៈ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងមានរៀបចំពីធីអបអរសាទរខួបលើលទី១០៥ ទិវាអន្តរជាតិ ៨មីនា២០១៦ ក្រោមវិធានបទវិនិយោគលើសមភាពយ៉េនឌ័ដើម្បីអភិវឌ្ឍន៏ចីរភាពក្រោមអធិបតីមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងឧត្តមសេនីយ៏ត្រីសែវុទ្ធី។

ក្នុងឪកាសនោះក៏មានការចូលរួមពីលោកមេបញ្ជាការរងនាយសេនាធិការរងលោកលោកស្រីប្រធានអនុប្រធាននិងមន្ត្រីអាវុធហត្ថសរុបជាង៥០នាក់ ។

នាឪកាសនោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងឧត្តមសេនីយ៏ត្រី សែ វុទ្ធី ក៏បានថ្លែងថា នារីគឺមានតួនាទីសំខាន់ណាស់ ក្នុងការដឹកនាំសង្គមជាតិ គឺមានសិទ្ធស្មើនឹងប្រុសដែរដូច្នេះសូមឲ្យ ថ្នាក់ដឹកនាំ ជាបេក្ខភាពជានារី គ្រប់ស្ថាបណ្ណ័គ្រប់អង្គភាពកំពុងបម្រើការងារ នៅក្នុងសង្គម  ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ  ព្រោះនារីជាឆ្នឹង ខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន  ដោយហេតុថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិឲ្យនារី ចូលរួមជា កំលំាងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។

ឧត្តមសេនីយ៏ត្រីសែវុទ្ធីក៏បានក្រើនរំលឹកនិងបានជំរុញដល់មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងពង្រឹងច្បាប់មានស្មារតីយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាសុវត្ថភាពជូនដល់ប្រជាពលរដ្ឋ ហើយមិនតែប៉ុណ្ណោះអាវុធហត្ថទាំងអស់ត្រូវមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានកាន់តែប្រសើរឡើងរក្សាឲ្យបានការគោរពវិន័យបទបញ្ជារវិន័យកងទ័ពនិងច្បាប់របស់រាជរដ្ឋាភិបាល។ បន្ទាប់មកឧត្តមសេនីយ៏ត្រីសែវុទ្ធីក៏បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៏ដល់អាវុធហត្ថនារី១២នាក់ម្នាក់ទទួលបានកន្សែងពោះគោធំមួយនិងថវិការចំនួន៥ម៉ីនរៀលផងដែរ៕ ដោយ៖យឹម សុថាន

IMG-20160308-WA0009

IMG-20160308-WA0011

IMG-20160308-WA0013

IMG-20160308-WA0014

IMG-20160308-WA0007

...

IMG-20160308-WA0008

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print