កីឡាការិនីMaria Sharapovaធ្លាក់ពេលធ្វើតេស្តរកសារធាតុញឿន

ចែករំលែក៖

អតីតកីឡាការិនីវាយតឺន្នីសលំដាប់លេខ១របស់ពិភពលោកMaria Sharapova បានប្រកាស់ថានាងធ្លាក់ពេលធ្វើតេស្តរកសារធាតុញឿននៅក្នុងកម្មវិធីអូស្រ្តាលី Open។

កីឡាការិនីសញ្ជាតិរុស្សវ័យ២៨ឆ្នាំនេះត្រូវបានរកឃើញថានាងបានប្រើបា្រស់សារធាតុ Meldonium ដែលជាថ្នាំនាងប្រើប្រាស់ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ។

Maria Sharapova បានថ្លែងថា “ខ្ញុំពិតជាធ្វើតេស្តធ្លាក់ ហើយខ្ញុំសូមទទួលខុសត្រូវចំពោះរឿងនេះ។ ខ្ញុំពិតជាធ្វើខុសខ្លាំងណាស់ដែលធ្វើឲអ្នកគាំទ្រតឺន្នីសមិនសប្បាយចិត្តនឹងខ្ញុំ។ ខ្ញុំក៏ធ្វើឲកីឡាតឺន្នីសដែលខ្ញុំស្រលាញ់បំផុតនិងចាប់លេងតាំងពីអាយុ៤ឆ្នាំមក ធ្លាក់ចុះ​គឺដោយសារតែខ្ញុំ។ ខ្ញុំដឹងថាទង្វើនេះធ្វើឲប៉ះពាល់ដល់អាជីពរបស់ខ្ញុំ​តែខ្ញុំមិនចង់ឲវាចង់ដោយរបៀបនេះទេគឺខ្ញុំចង់បានឱកាសលេងម្តងទៀត។”

ភ្នាក់ងារប្រឆាំងសារធាតុញឿនពិភពលោកបានផ្លាស់ប្តូរតារាងសារធាតុហាមឃាត់ថ្មី ដោយដាក់បញ្ចូលសារធាតុនៅក្នុងថ្នាំ Meldonium ដែរ ហើយ Maria Sharapova បានអះអាងថានាងមិនបានមើលតារាងថ្មីនោះទេ។

នាងMaria Sharapovaបានថ្លែងបន្តទៀតថា “គ្រូពេទ្យ​ប្រចាំគ្រួសារខ្ញុំបានផ្តល់ថ្នាំ Meldonium ឲ្យខ្ញុំអស់រយះពេល១០ឆ្នាំ។ កាលពី ២ទៅ៣ថ្ងៃមុន ខ្ញុំបានទួលលិខិតមួយច្បាស់ពីសហព័ន្ធតឺន្នីសពិភពលោក( ITF) ហើយខ្ញុំឃើញមានឈ្នោះ Meldonium តែខ្ញុំមិនដឹងថាជាអ្វីទេ”។

ITFបានបញ្ជាក់ថានាMaria Sharapova នឹងត្រូវផ្អាកការប្រកួតផ្លូវការពីថ្ងៃទី១២ខែមិនាទៅ ហើយអាចប្រឈមនឹងការដាក់ពិន័យផ្សេងទៀត។ ចំណែក លោក Shamil Tarpishchev ប្រធានសហព័ន្ធតឺន្នីសរបស់ប្រទេសរុស្ស៊ីបានថ្លែងថាគាត់ជឿថា Maria Sharapova នឹងអាចចូលលេងនៅក្នុងកម្មវិធីអូឡាំពិកក្នុងប្រទេសប្រេស៊ីលនៅខែសីហាខាងមុខបាន៕

31D4358600000578-3481259-The_28_year_old_Russian_tennis_player_s_failed_drugs_test_is_a_d-a-31_1457392867202

31F7A59600000578-3481259-image-m-67_1457395793622

31F77B0000000578-3481259-Reading_a_written_statement_to_a_host_of_journalists_at_the_pres-a-17_1457399731531

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print