រដ្ឋបាលខេត្តសៀមរាប៖​ សម្រេចបើកភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ នៃសង្កាត់គោកចក​ ឲ្យ​ចេញ-ចូលឡើងវិញ

ចែករំលែក៖

ខេត្ត​សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប​ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១នេះ​ បានសម្រេចបើកភូមិតាខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ នៃសង្កាត់គោកចក​ ឲ្យ​ចេញ-ចូលឡើងវិញ ក្រោមពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ កាលពីដើមខែ មេសាកន្លងទៅ។​ ជាមួយគ្នានេះ​ រដ្ឋបាលខេត្តសៀមរាប​ ក៏អនុញ្ញាតឲ្យបើកឡើងវិញនូវមន្ទីរសម្រាកព្យាបាល ឆាយ លាង អាជីវកម្មដ្ឋាន និងផ្ទះចំនួន១៦ ទីតាំងទៀត ស្ថិតនៅភូមិសាស្រ្តក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅ។

បេី​តាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប​ បានឲ្យដឹងថា​ ទីតាំងខាងលើនេះ គឺមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ពុធ សំអាត និងឈ្មោះទាវ សូវៀត (កាលពីថ្ងៃទី០៨ មេសា ២០២១) ឈ្មោះ ចាប នី (០៩ មេសា ២០២១) ហើយដែលត្រូវរដ្ឋបាលខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននាពេលកន្លងមក។

ប្រភពដដែល​ បានបន្ថែមទៀតថា​ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញនូវទីតាំងខាងលើនេះ។

ទន្ទឹមនឹង​នេះ​ រដ្ឋបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print