ភ្នំពេញ៖ ការដ្ឋានកំពុងសាងសង់មួយកន្លែងខណៈកម្មករកំពុងចាក់ប្លង់សេស្រាប់តែបាក់ស្រុតចុះមកក្រោមបង្កការភ្ញាក់ផ្អេីលដល់កម្មករភ័យព្រលឹងចុងសក់សំណាងល្អមិនបណ្តាលឲ្យរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅចំណុចជាប់របងវត្តតិក្ខប្បញ្ញោន ភូមិតិក្ខប្បញ្ញោនសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមបុរសជាមេការឈ្មោះវណ្ណា អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងខាងលេីសាងសង់ហាងសំអាងការ ។ នៅមុនពេលកេីតហេតុរូបគាត់និងកម្មករសរុប៩នាក់ បានឡេីងទៅខាងលេីដេីម្បីគៀរស៊ីម៉ងត៍ពេលដែលរថយន្តបាញ់ស៊ីម៉ងត៍បាញ់ចាក់ប្លង់សេ ខណៈកំពុងចាក់រួចរាល់ ភ្លាមនោះស្រាប់តែបាក់ស្រុតធ្លាក់ស៊ីម៉ងត៍ចុះមកក្រោម ធ្វេីឲ្យពួកគាត់ភ័យព្រលឹងចុងសក់គ្រប់ៗគ្នា សំណាងបានទេីលេីសំណាញ់ដែកទេីបមិនមានរងរបួស។
មេការខាងលេីបញ្ជាក់ថា មូលហេតុនៃការបាក់ស្រុតនេះបណ្តាលមកពីដែកអន្ទារង្វេីលនៅចំណុចកណ្តាលពេកទេីបធ្វេីឲ្យបាក់បែបនេះ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុដោយសារមិនមានមនុស្សរងរបួសទេីបប្រគល់ជូនទៅមេការដោះស្រាយជាមួយម្ចាស់៕
ដោយ៖ សុខាសែនជ័យ