លោក Massimiliano Allegri បានចេញមកប្តេជ្ញាថាគាត់នឹងនៅដឹកនាំក្រុមសេះបង្កង់ Juventus ទៀតនៅរដូវកាលក្រោយខណៈដែលមានពត័មានលេចលឺថាគាត់នឹងចាកចេញ។
អតីតគ្រូបង្វឹករបស់ក្លិប AC Milan នេះត្រូវបានពត័មានមិនទាន់ច្បាស់ការផ្សាយថាគាត់អាចនឹងទៅដឹកនាំក្រុមតោខៀវ Chelsea នៅអង់គ្លេស ឬក៏ទៅដឹកនាំក្រុម Real Madrid នៅប្រទេសអេស្ប៉ាញ។
នៅពេលជាមួយគ្នានេះលោក Allegriក៏បានបដិសេធថាមិនទាន់បានចុះកិច្ចសន្យាជាមួយនឹងក្លិបណាមួយឡើយ។ ក្រោយពេលទទួលបានពាន រង្វាន់ Panchina d’Oro ដែលជាពានរង្វាន់គ្រូបង្វឹកល្អនៅ អ៊ីតាលី Serie A ឆ្នាំ២០១៤-១៥ លោក Allegri បានថ្លែងថា “ឆ្នាំក្រោយ ខ្ញុំនៅតែដឹកនាំក្រុម Juventus ដដែរ ដោយសាតែខ្ញុំនៅសល់កិច្ចសន្យារយះពេលមួយឆ្នាំទៀត ។ ខ្ញុំមិនមានបញ្ហាអ្វីទេនៅទីនេះ។ ពួកយើងកំពុងតែគិតតែពីការឈ្នះជើងឯកអ៊ីតាលី Serie A ជាលើកទី៥ជាប់ៗគ្នា និងអ៊ីតាលី Cup ។ ពួកយើងខិតខំធ្វើឲ្យរីកចំរើនរាល់ឆ្នាំ”៕
ដោយ៖ សារីម