សម្តេចតេជោហ៊ុនសែន : នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ​បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១

ចែករំលែក៖

ទីក្រុងហ្សាកាតា, សម្ដេចមានប្រសាសន៍ថា, ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន ខ្ញុំក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ ខ្ញុំរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។

នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ​ ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-១៩ តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។

អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print