អភិបាល​រាជធានី​ភ្នំពេញ​៖​ បន្តចុះចែកអំណោយមនុស្សធម៌ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយមនុស្សធម៌ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុង​ពិធី​នេះ​ បានធ្វេីឡេីង​នៅរសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ​ ដោយ​រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីចែកអំណោយមនុស្សធម៌សម្ដេចទាំងទ្វេ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៃបរិបទប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ ស្មើនឹង ២៥គីឡូក្រាម, មី ១កេស និង ត្រីខ ១យួរ ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាល​រាជធានី​ភ្នំពេញ​ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ ការសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ដែលបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសយ៉ាងទទូច អំពីវិធានការសុខាភិបាល “៣កុំ ៣ការពារ” ហើយក្នុងករណីគ្មានការចាំបាច់ “សូមកុំចេញពីផ្ទះ” ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្ដាច់ បានទាំងស្រុង នៃការឆ្លងរីករាយលដាលជំងឺកាចសាហាវកូវីដ១៩ ពីព្រះរាជាណាចក្រកម្ពុជាយើង៕ដោយ​៖ស តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print