Chelsea ឡើងឈរលេខ៤ ខណៈហង្សក្រហម Liverpool បានត្រឹមស្មើក្នុងទឹកដី

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានឡើងទៅឈរចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ដែលជាចំណាត់ថ្នាក់ល្អមានឱកាសទៅលេងនៅ Champions League រដូវកាលក្រោយ ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះញញួរធំ West Ham ក្នុងលទ្ធផល១ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport

ក្នុងការប្រកួតនេះក្រុមភ្ញៀវ Chelsea បានគ្រប់គ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ West Ham រហូតដល់៥៦ភាគរយ ខណៈដែល West Ham មានតែ៤៤ភាគរយទេ។ កីឡាករ Timo Werner គឺជាអ្នករកគ្រាប់បាល់ជ័យជម្នះ១គ្រាប់ នៅនាទីទី៤៣ ដោយការបញ្ជូនបាល់ពីកីឡាករ Ben Chilwell

ជ័យជម្នះនេះធ្វើឲ្យក្រុមតោខៀវឡើងមកឈរចំណាត់ថ្នាក់លេខ៤ ជំនួស West Ham វិញ ដែលមាន៥៨ពិន្ទុក្នុង៣៣ប្រកួតនៅលីគកំពូលអង់គ្លេស លើសពិន្ទុក្រុម West Ham ៣ពិន្ទុ ដែលមាន៥៥ពិន្ទុ។ West Ham បានបរាជ័យ២ប្រកួតជាប់គ្នា ដែលឱកាសធ្វើឲ្យក្រុម Chelsea ដណ្តើមបានចំណាត់ថ្នាក់លេខ៤។

លទ្ធផលនេះបានធ្វើឲ្យគ្រូបង្វឹកតោខៀវលោក Thomas Tuchel ក្លាយជាអ្នកចាត់ការទូទៅទី២ក្នុងប្រវត្តិសាស្ត្រលីគកំពូលអង់គ្លេសដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្រៅដី១០លើកដំបូងរបស់គាត់ក្នុងការប្រកួតទាំងអស់ជាមួយក្លិប បន្ទាប់ពីលោក Claudio Ranieri ដែលធ្លាប់ដឹកនាំក្រុមLeicester City កាលពីឆ្នាំ២០១៥ (មិនស្គាល់ចាញ់សោះក្នុង១១ប្រកួតដំបូង)។ ចំណែកក្រុម West Ham បានចាញ់៤ប្រកួតក្នុងចំណោមការប្រកួតលីគចំនួន៨លើកកន្លងមក។

ងាកមកក្រុមអតីតម្ចាស់ជើងឯកចាស់ហង្សក្រហម Liverpool ហាក់ដូចជាដុនដាបនៅរដូវកាលនេះ ដោយការប្រកួតយប់មិញបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Newcastle United ១ទល់១ប៉ុណ្ណោះ។

១គ្រាប់របស់ក្រុមហង្សក្រហម Liverpool រកបានដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah តាំងពីនាទីទី៣ម្ល៉េះក្នុងការប្រកួតតង់ទី១ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល ដោយសារកីឡាករក្រុមហង្សក្រហមទប់លែងបាន រហូតដល់ម៉ោងបន្ថែម៩០+៥ កីឡាករ Joe Willock របស់ក្រុម Newcastle United

លទ្ធលនេះនេះធ្វើឲ្យក្រុមរបស់លោក Jurgen Klopp ធ្លាក់ដល់លេខ៦មាន៥៤ពិន្ទុ ដែលកាន់តែបាត់បង់ឱកាសប្រជែងយកតំណែង Top 4 ដែលមានកៅអីទៅលេង Champions League រដូវកាលក្រោយ។

ការរង់ចាំរយៈពេល៣០ឆ្នាំរបស់ក្រុមហង្សក្រហម Liverpool បានឈានដល់ទីបញ្ចប់ ហើយកាលពីឆ្នាំមុនក្រុមរបស់លោក Klopp ធ្វើបានល្អ ខណៈដែលក្រុមនេះបានឈ្នះ១៨ប្រកួតក្នុងចំណោម១៩ប្រកួត ក្រុមហង្សក្រហមបាននាំមុខ១៨ពិន្ទុលើក្រុម Manchester City កាលពីរដូវកាលមុន ប៉ុន្តែបែរជាចាញ់ក្រុមលោក Pep Guardiola រហូតដល់៣០ពិន្ទុវិញក្នុងថ្ងៃដំណាលគ្នា នៅរដូវកាលនេះ ។

ទោះបីជាទទួលបានលទ្ធផលស្មើ៩០នាទីក៏ដោយ ក៏ក្រុម Liverpool បានបន្តការមិនស្គាល់ចាញ់របស់ខ្លួននៅពេលប្រកួតជាមួយ Newcastle នៅ Premier League ក្នុងចំណោម២៥ប្រកួត (ឈ្នះ២០ប្រកួត ស្មើ៥ប្រកួត)

ក្រុមហង្សក្រហម Liverpool បានរក្សាគូប្រកួតមិនឲ្យស៊ុតបញ្ចូលទី (clean sheets) បានតែ៣ដងប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ដោយទទួលបានលទ្ធផលយ៉ាងហោចណាស់ម្តងក្នុងចំណោម៨ប្រកួតចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Anfield ដែលជាទឹកដីក្រុមនេះផ្ទាល់ ៕

...

ដោយ៖ ភារៈ(រូបថត៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print