Watford ត្រឡប់មក Premier League វិញ ក្រោយពីជោគជ័យនៅ Championship

ចែករំលែក៖

ក្រុម Watford ទទួលបបានកៅអីវិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាមួយក្រុម Norwich City វិញ ក្រោយពីខកខាន១រដូវកាល ដោយធ្លាក់ទៅលេងនៅក្របខ័ណ្ឌទី២របស់អង់គ្លេសChampionshipនៅរដូវកាលនេះ ។

ក្រុម Watford បានឡើងដោយស្វ័យប្រវត្តិត្រឡប់ទៅ Premier League វិញក្នុងការប៉ុនប៉ងលើកដំបូងបន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Millwall ១ទល់០ ដោយបាល់ពិន័យ១១ម៉ែត្រស៊ុតដោយកីឡាករ Ismaila Sarr នៅនាទីទី១១។ ១គ្រាប់នេះគឺគ្រប់គ្រាន់សម្រាប់ក្រុម Watford ដើម្បីឡើងទៅលេងនៅលីគកំពូលអង់គ្លេសវិញ ដោយដាច់ពិន្ទុក្រុមលេខ៣រហូតដល់១០ពិន្ទុ ខណៈដែលការប្រកួតរដូវកាលនេះគឺសល់តែ៣ប្រកួតប៉ុណ្ណោះ។

ការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ismaila Sarr បន្ទាប់ពីខ្សែការពារក្រុម Millwall ធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ជាមួយគ្នានេះអ្នកចាំទី Daniel Bachmann របស់ក្រុម Watford បានជួយសង្គ្រោះបាល់បានច្រើន ពីការប៉ុនប៉ងស៊ុតរបស់កីឡាករក្រុម Millwall ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាន រហូតដល់ចប់ការប្រកួត។

ក្រុម Watford បានឈរចំណាត់ថ្នាក់លេខ២បន្ទាប់ពី Norwich City ក្នុងការធានាឱ្យមានការវិលត្រឡប់ ទៅកាន់លីគកំពូលអង់គ្លេសវិញ បន្ទាប់ពីការកាត់ចេញកាលពីរដូវកាលមុន ហើយទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេគឺជាមូលដ្ឋានគ្រឹះនៃការប្រជែងតំណែងរបស់ពួកគេនៅលីគកំពូលអង់គ្លេស

ក្រុមរបស់លោក Xisco Munoz ដំណើរការបានយ៉ាងល្អតាំងពីឆ្នាំ១៩៧៧ ហើយបានចុះបញ្ជីជ័យជំនះរបស់ក្លិបដែលមានកំណត់ត្រាឈ្នះជាលើកទី១៨នៃរដូវកាលនេះ។ ក្រុមនឹងវិលត្រឡប់មក Premier League នៅរដូវកាលក្រោយគឺជាការស្មាន ដែលអាចនឹងមានការជ្រើសរើសកីឡាករសំខាន់ៗទៀតសម្រាប់ប្រជែងជាមួយក្លិបធំៗនៅរដូវក្រោយ ។

សូមបញ្ជាក់ថា ក្របខ័ណ្ឌទី២របស់អង់គ្លេស Championship គឺមាន៣ក្រុមដែលនឹងត្រូវឡើងទៅលេងនៅលីគកំពូលអង់គ្លេស Premier League ដោយមានក្រុមឈរចំណាត់ថ្នាក់លេខ១និងលេខ២ បានកៅអីស្វ័យប្រវត្តិ ខណៈដែលក្រុមដែលឈរចំណាត់ថ្នាក់លេខ៣ដល់លេខ៦ត្រូវលេង Play off ដើម្បីរើសយក១ក្រុមឡើងទៅលីគកំពូលអង់គ្លេស។

ចំណែកនៅឯលីគកំពូលអង់គ្លេសវិញ ក៏ត្រូវមាន៣ក្រុមធ្លាក់មកលេង Championship វិញដែរ គឺក្រុមដែលឈរចំណាត់ថ្នាក់លេខ១៨ លេខ១៩ និងលេខ២០ ក្នុងតារាងលីគកំពូលអង់គ្លេស ដែលត្រូវកាត់ចេញ​ដោយមិនមានការលេង Play off ដូចនៅ Championship ឡើយ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print