លោកស្នងការនគរបាលរាជធានីភ្នំពេញ៖ ចុះត្រួតពិនិត្យមេីលឃ្លាំងស្តុកស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងប្រចាំការ​នៅកន្លែង ២៤ម៉ោង​លេី២៤ម៉ោង

ចែករំលែក៖

ភ្នំពេញ​៖​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី២៥​ ខែមេសា​ ឆ្នាំ២០២១​នេះ​ បានឆ្លៀតពេលដេីម្បីចុះត្រួតពិនិត្យមេីលឃ្លាំងស្តុកស្បៀងសម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងដែលកំពុងប្រចាំការ​នៅកន្លែង ២៤ម៉ោង​លេី២៤ម៉ោង​ ជាពិសេសសម្រាប់ផ្តល់ជូនកងកម្លាំងទាំងអស់ដែលកំពុងឈរជេីងតាមគ្រប់គោលដៅបិទខ្ទប់។

ជាមួយគ្នានោះដែរលោក​ស្នងការ​ បានចុះពិនិត្យមេីលទីតាំងផ្ទះបាយ​ កន្លែងញាំអាហារបស់កម្លាំងអន្តរាគមន៍ពិសេស និងកន្លែងចំអិនអាហារសម្រាប់ផ្តល់ជូនដល់កម្លាំងទាំងអស់ ត្រូវតែមានអនាម័យខ្ពស់ និងស្អាតជានិច្ច អនុវត្តឲ្យបានខ្ចប់ខ្ជួនតាមវិធានការ ៣ការពារ ៣កុំ ។

ម្យ៉ាងវិញទៀតលោក​ ស​ ថេត​ ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់ខ្ពស់លេីការត្រួតពិនិត្យ ថែទាំជាប្រចាំឲ្យបានល្អ នូវរថយន្តគ្រប់ប្រភេទ ដេីម្បីធានាដល់ការប្រេីប្រាស់នៅពេលចាំបាច់ ហេីយលោកស្នងការ​ ក៏បានឲ្យក្រុមជាងបន្តធ្វេីរនាំងដែកបន្ថែមដេីម្បីបន្តយកទៅប្រេីប្រាស់តាមទីតាំងបិទខ្ទប់សំខាន់ៗមួយចំនួនទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print