កាលពីថ្ងៃទី៦ ខែមីនា មានហេតុការណ៍ ផ្ទុះហ្គាសនៅក្នុងអណ្ដូងរ៉ែមួយកន្លែងស្ថិតនៅក្នុងខេត្ដជីលីនប្រទេសចិនសម្លាប់ មនុស្ស១២នាក់ ។
តាមសម្ដីក្រុមជួយសង្គ្រោះបន្ទាន់ បានឱ្យដឹងថា សាកសពទាំង១២នាក់ ត្រូវបានបញ្ចូនចេញមកក្រៅទាំងអស់ ចំណែកអ្នករងរបួសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការជួយសង្គ្រោះត្រូវ បានបញ្ចប់នៅថ្ងៃទី៧ ខែមីនានេះ ដោយ មិនមានអ្នកជាប់នៅក្នុងអណ្ដូងទៀត ឡើយ ។
ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី៦ ខែមីនា ស្ថិតនៅក្នុងអណ្ដូងរ៉ែ Songshu ក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Tonghua ។
ក្រុមជួយសង្គ្រោះប្រមាណ៣០០នាក់និងបុគ្គលិកសុខាភិបាលប្រមាណ៥០នាក់ ទៀតបានចូលរួមនៅក្នុងសកម្មភាពជួយសង្គ្រោះខាងលើ។ ពេលនេះប៉ូលិសកំពុង ធ្វើការស្រាវជ្រាវពីមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ៕ ម៉ែវ សាធី
...