ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦១៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦១៦នាក់ (សហគមន៍ទាំង ៦១៦នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៩០នាក់ក្នុងនោះរួមមាន៖
ភ្នំពេញ (546) កណ្ដាល (24) ព្រះសីហនុ (20) ព្រៃវែង (8) តាកែវ (7) មណ្ឌលគិរី (2) ស្វាយរៀង (2) កំពង់ឆ្នាំង (2) កំពង់ធំ (2) កោះកុង (2) កំពង់ស្ពឺ (1)
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៩៩៧៥ នាក់
– អ្នកជាសះស្បើយ= ៣៤០០ នាក់
– អ្នកកំពុងព្យាបាល= ៦៤៩៥ នាក់
– អ្នកស្លាប់= ៧៤ នាក់៕
...
ដោយ៖សហការី