សេចក្តីជូនដំណឹង​ ស្តីពីការរកឃើញមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ទៀត វិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូន លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបថា ក្រសួងសុខាភិបាលបានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីការិយាល័យអធិការកិច្ច នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១០៦ ផ្លូវលេខ៣០ បុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

បញ្ជាក់៖ មន្រ្តីរូបនេះបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ គាត់បានជួបនិងប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នៅម្តុំទួលសង្កែ។

ករណីនេះ ប្រសិន លោក លោកស្រី នាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួង សុខាភិបាលបានកំណត់ ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវ ដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print