ភ្នំពេញ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមភារកិច្ចបន្តអនុវត្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី២៥ មេសានេះ ក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មការជាតិគ្រប់គ្រង និង ដឹកនាំការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
សូមបញ្ជាក់ថា , រហូតដល់ ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ ១៩០នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៩៩៧៥នាក់ ចំនួនសំរាកពេទ្យ ៦៤៩៥ និងចំនួនជាសះស្បេីយសរុបកេីន ៣៤០០នាក់ និង ស្លាប់ថ្មី ៣នាក់ សរុបស្លាប់ ៧៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៕
ដោយ, សុខ ខេមរា