នាយឧត្តមសេនីយ៍ សៅ សុខា​ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមដាយណាម និងក្រុមហ៊ុនឆាយណាឌីណាមិុច

ចែករំលែក៖

ខេត្តមណ្ឌលគិរីៈ​ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននឹងកំពុងដឹកនាំអស់លោកជា អនុប្រធាន សមាជិក នៃគណៈកម្មការជាតិ ចុះត្រួតពិនិត្យជាក់ស្តែងកន្លែងស្តុកឈើ ក្រុមហ៊ុនប៊ិញហ្វឿក ក្រុមដាយណាម និងក្រុមហ៊ុនឆាយណាឌីណាមិុច។

សូមបញ្ជាក់ថា ម្សិញមិញនេះរយៈពេលមួយថ្ងៃ គណៈកម្មការជាតិបានចុះត្រួតពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រហូតដល់យប់ ក្នុងនោះមានក្រុមហ៊ុនយូនីគ្រីន ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ ក្រុមហ៊ុនដាយថាន់ និងក្រុមហ៊ុនកសិកម្មខ្មែរអង្គរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា យើងបានជំរុញឱ្យជំនាញបន្ថែមកម្លាំងខិតខំវាស់វែងឱ្យរួចរាល់ទីតាំងទាំងនេះ ហើយធ្វើការញែកឈើស្របច្បាប់ និងឈើល្មើសច្បាប់ឱ្យហើយទាំងអស់។ ទន្ទឹមនឹងនោះដែរ នាយឧត្តមសេនីយ៍ បាននៅបញ្ជាផ្ទាល់ការប្រមូលឈើទាំងអស់រក្សាទុកកន្លែងសុវត្ថិភាពកាពារភ្លើងឆេះ កុំឱ្យបាត់ និងបានឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ដល់កម្លាំងជំនាញ កងកម្លាំងទាំងអស់ដែលបានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គសម្រេចភារកិច្ចដែលប្រគល់ជូនកន្លងទៅ។​ ដោយ៖សុខ​ ខេមរា

image

image

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print