ប្រជាពលរដ្ឋខេត្តព្រះវិហារ នាំគ្នារិះគន់ អំពីការប្រើទឹកស្អាត ញឹកញាប់មានទឹក កករ ល្អក់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ បានរិះគន់សហគ្រាសទឹកស្អាតព្រះវិហារ ថាមិនបានគិតគូពីសុខភាពរបស់ពួកគាត់ ខណៈសហគ្រាសមួយនេះផលិតនឹងចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋ បែរជាផលិតទឹកមានកករល្អក់ ចែកជូនប្រជាពលរដ្ឋទៅវិញ ? ពួកគាត់រិះគន់ថា រឿងទឹកស្អាតដែលប្រជាពលរដ្ឋ មន្ត្រីរាជការប្រើប្រាស់រាល់ថ្ងៃគឺទឹកគ្មានអនាមយ័ផលិតទឹកលក់យកតែលុយ ពីព្រោះទឹកល្អក់ករករប្រៀបបានទឹកថ្លុកក្របីដេក ពួកគាត់លើកឡើងថា ម្ចាស់សហគ្រាសគិតតែផលប្រយោជខ្លួននឹងបក្សពួកខ្លួនឯង មិនគិតពីផលប៉ៈពាល់ដល់សុខភាពរបស់ប្រជាពរដ្ឋ ហើយរឿងទឹកនេះមិនមែនជារឿងថ្មីលើយ សម្រាប់បងប្អូនប្រជាពលរដ្ឋនឹងមន្ត្រីរាជការនៅក្នុងខេត្តព្រះវិហារ តែមន្ទីរជំនាញមិនវល់នឹងការរិះគន់របស់ប្រជាពលរដ្ឋឡើយ។

ចំណែកនៅព្រឹកថ្ងៃទី២៦ខែមេសានេះ អខោនហ្វេសប៊ុកមួយបានបង្ហោះឡើងថា ទឹកស្អាតឬមិនស្អាត តែបង់លុយរាល់ខែ ប្រជាពលរដ្ឋអស់ជំនឿទៅលើមន្ទីរជំនាញពីព្រោះពួកគាត់រអ៊ូរទាំជាច្រើនឆ្នាំមកហើយនៅតែគ្មានដំណោះស្រាយដដែល ។

ពាក់ព័ន្ធនិងរិះគន់ខាងលើ លោក ហ៊ូ គា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នឹងនិវានវត្តន៍ ខេត្តព្រះ
វិហារ បានអោយដឹងកាលពីព្រឹកថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១ នេះថា ទឹកល្អក់ករករ មិនមែនមកពីសហគ្រាសផលិតទេ គឺបណ្តាលមកពីការបែកធ្លាយទុយោ ឬបណ្តាលមកពីការជួសជុលបណ្តាញតទឹក
ធ្វើអោយមានបញ្ហាខ្លះទៅជាល្អក់ករករបែបនេះមន្ទីរជំនាញបានត្រួតពិនិត្យឃើញថា ការផលិតទឹកស្អាតមានលក្ខណៈត្រឹមត្រូវតាមស្តង់ដាហើយ គឺឆ្លងកាត់ប្រពន្ឋ័ចម្រោះទឹកស្អាតហើយទើបបញ្ចេញចែកចាយទៅអោយប្រជាពលរដ្ឋប្រើប្រាស លោក ហ៊ូ គា បានបន្តថា ទោះជាយ៉ាងណា លោកទទួលយកនូវមតិរិះគន់របស់ប្រជាពលរដ្ឋដើម្បីស្ថាបនាកែលំអរនេះ ។

ប្រជាពលរដ្ឋបានរិះគន់ថា ទឹកដូចនេះពិតជាគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់ ម្ចាស់អាជីវកម្មទឹកស្អាតនេះ គួពិចារណាកែសម្រួលបច្ចេកទេសផលិតទឹកស្អាតនេះ អោយបា ត្រឹមត្រូវតាមស្តង់ដារបស់រដ្ឋយើងផង បើមិនអញ្ជឹងទេគាត់ជាអ្នកទទួលខុសត្រូវចំពោះផលប៉ៈពាល់សុខភាពអ្នកប្រើប្រាស់ហើយអាជ្ញាធរ សូមលោកជួយពិនិត្យនឹងមានវិធានការកែតម្រូវផង។
ប្រជាពលរដ្ឋបានលើកឡើងថា, បើជួសជុល ឬបែកទុយោ គួមានវិធានការ បញ្ចៀសទប់ស្កាត់ទឹកល្អក់ដោយដីហូរចូលទៅក្នុងបណ្តាញចែកចាយទឹក ដើម្បីអោយទឹកមានអនាម័យស្តង់ដារល្អ ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print