បុរសម្នាក់ជាបុគ្គលិកខូ​ល​ក្លឹបប្រើប្រាស់ថ្នាំញៀនជ្រុល បណ្ដាលឲ្យរូបគេស្រែករវើរវាយ ដេករនៀលពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​ទំនងជាប្រើប្រាស់គ្រឿងញៀនជ្រុល​ ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​មក​ឈប់​កណ្ដាលផ្លូវ២៧១ និង​ស្រែក​រវើរវាយ​ហើយ​ដេក​ប្រកាច់ប្រកិន​ពេញ​ផ្លូវ បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមដង នៅវេលា​ម៉ោង​១១​យប់ថ្ងៃ​៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទល់មុខ​ហាង​លក់​ផ្លែឈើ​ស្រស់ និង​ភេសជ្ជៈ​គ្រប់មុខ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​សង្ស័យ​បែក​ថ្នាំ​មានឈ្មោះ ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិកខូ​ល​ក្លឹប មាន​ទីតាំង​តាមផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ស្នាក់នៅ​ម្តុំ​ទួល​ក្រសាំង ខេត្ត​
​កណ្តាល ។​

បើ​តាម​សំដីអ្នកដែលឃើញ​ហេតុការណ៍ម្នាក់​បានប្រាប់ឲ្យដឹងថា   មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​ម្នាក់​រូបនោះ បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ឆ-៩៩០៥-ភព​១ ធ្វើដំណើរ​តាមផ្លូវ ២៧១ ទិសដៅ​កើត​ទៅ​លិច  លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​ឈប់​ម៉ូតូ រួច​ស្រែក​រវើរវាយ​ដេក​ប្រកាច់ប្រកិន​ពេញ​ផ្លូវ ពេលនោះក៏​ត្រូវបាន​អ្នកដំណើរ និង​អ្នកជិតខាង​ចាប់​ជួយ សែង​មក​ដា​ក់លើ​ចិញ្ចើមផ្លូវ ព្រោះ​ខ្លាច​រថយន្ត​និង​ម៉ូតូ​កិន រួច​ក៏បាន​​ផ្តល់ដំណឹង​ទៅដល់​សមត្ថកិច្ច ​មូលដ្ឋាន ឲ្យចុះមក​មើល និង​បាន​ចាប់​បញ្ច្រក​ទឹក  ទើប​បុរស​រូបនោះ ហាក់បីដូចជា​រាង​ស្វាង​បន្តិច ហើយក៏​ត្រូវ​អ្នក​ស្គាល់​ដឹក​តាម​រថយន្តជូន​យកទៅ​ផ្ទះ ។​

ក្រោយពេល​កើតហេតុ ម៉ូតូ​របស់​បុរស​រូប​នោះ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋានយកទៅ​រក្សាទុកនៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ដើម្បី​រងចាំប្រគល់ឲ្យ​ម្ចាស់ដើម​វិញ ៕ ដោយ៖ជីម ភារ៉ា ដង្កោ

IMG_2567

IMG_2568

IMG_2569

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print