មានកម្មកររោងចក្រហ្គ្រេតអននើរជាងពីរយនាក់ធ្វើកូដកម្មទាមទារបើកប្រាក់ខែ

ចែករំលែក៖

ខេត្តកណ្ដាល៖​ នៅវេលាម៉ោង7:30នាទីថ្ងៃទី09.03.2016នៅចំណុចរោងចក្រហ្គ្រេតអននើរស្ថិតនៅភូមិលេខ4 ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្ដាលមានកម្មករជាច្រើននាក់បានធ្វើកូដកម្មទាមទារ​ អោយខាងក្រុមហ៊ុនបើកប្រាក់បៀរវត្តន៍100ភាគរយ។

កូដកម្មនេះដឹកនាំដោយ1/សហជិពកម្មករកម្ពុជា2/សហជិពយុវជនខ្មែរ3/សហជិពមោទនភាពកម្មករខ្មែរ ។

កម្មករបានអោយដឹងថាៈ​ ការធ្វើនេះគឺការទាមទារសូមអោយខាងក្រុមហ៊ុនបើកប្រាក់បៀរវត្តន៍100ភាគរយដែលក្រុមហ៊ុនបានភ្ជួរការងារនិងក្រុមហ៊ុនសន្យាថាបើកអោយពេញតែក្រុមហ៊ុនបើកអោយតែ50ភាគរយទើបធ្វើអោយកម្មករតវ៉ានៅមុខរោងចក្រ
បច្ចុប្បន្ន រោងចក្រមិនទាន់មានដំណោះស្រាយទេ៕

image

image

...

ដោយ៖ សុខ​ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print