ខេត្តស្វាយរៀងៈ ផ្ទះមួយខ្នងមានទំហំ៣គុណ៥ម៉ែត្រសង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំសន្លឹក ត្រូវអគ្គីភ័យឆាបឆះទាំងស្រុងខណះដែលម្ចាស់ផ្ទះដាំទឹកហើយឡើងទៅសំរាន្តកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិ អន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុករមាសហែកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាន នី ភេទស្រី អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅក្នុងភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា ចំពោះសំភារដែលខូចខាតរួមមាន៖ អង្ករ ៩តៅ មាសទំងន់ ១ជី ប្រាក់ចំនួន ១ លានរៀល ខោអាវ អត្តសញ្ញាណបណ័ និងសៀវភៅគ្រួសារនិងរបស់របរមួយំចំនួនទៀត។
ចំពោះម្ចាស់ផ្ទះបានត្រឹមឈរមើលនិងសំរក់ទឹកភ្នែកមិនគួណាភ្លេចខ្លួននិងមានការធ្វេសប្រហែសមួយប្រព្រិចភ្នែកធ្វើឲ្យផ្ទះឆេះអស់ព្រមទាំងទ្រព្យសម្បត្តិផងដែរ៕ដោយ៖យឹម សុថាន
...