ភ្នំពេញ, សូមជម្រាបថា, នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ តំបន់សំខាន់ៗ_និងគោលដៅសំខាន់ ក្នុងរាជធានីភ្នំពេញ។
កិច្ចខិតខំនេះក្រោមការយកចិត្តទុកដាក់ខ្ពស់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោមស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA។
សូមបញ្ជាក់ថា , រហូតដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨០នាក់ (ឆ្លងសហគមន៌: ៥៧៩ និងនាំចូល: ១) និងមានជាសះស្បេីយ ១៧៧នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៥៥៥នាក់ ចំនួនសំរាកពេទ្យ ៦៨៩២ និងចំនួនជាសះស្បេីយសរុបកេីន ៣៥៧៧នាក់ និង ស្លាប់ថ្មី៥នាក់ សរុបស្លាប់ ៧៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ៕
ដោយ, សុខ ខេមរា