លោកសុខ សម្បត្តិ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះចងខ្សែបិទទីតាំងបែងចែកផលនេសាទត្រីភូមិពោធិមង្គលរយៈពេល១៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌព្រែកព្នៅចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ សម្រេចផ្អាកដំណើរការទីតាំងបែងចែកផលនេសាទត្រី(យឿត្រី)ដែលស្ថិតនៅក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៦ ខែមេសានេះ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះចងខ្សែបិទទាំងស្រុងតែម្តងនៅទីតាំងយឿត្រីនេះ។
លោកសុខ សម្បត្តិ បានឱ្យដឹងថា ការបិទទីតាំងយឿត្រីនេះដោយសារស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានបងប្អូនអាជីវករនិងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈ ដែលស្ថានភាពនេះបានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភបំផុត និងចាំបាច់ត្រូវមានវិធានការសុខាភិបាលត្រូវទប់ស្កាត់ជាបន្ទាន់។
លោកអភិបាលខណ្ឌបន្តថា ចំពោះមុខរដ្ឋបាលខណ្ឌសុំផ្អាកដំណើរការជាបណ្ដោះអាសន្នទីតាំងយឿត្រីនេះ រយៈពេល១៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដល់បងប្អូនអាជីវករ អតិថិជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងយឿត្រីខាងលើ។
ក្នុងនោះផងដែរលោកអភិបាលខណ្ឌក៏បានអំពាវនាវដល់បងប្អូនអាជីវករចេញចូលនៅក្នុងទីតាំងយឿត្រីខាងលើសូមមានការយល់អធ្យាស្រ័យនិងចូលរួមអនុវត្តតាមសេចក្តីជួនដំណឹងនេះឲ្យមានប្រសិទ្ធភាពហើយក្នុងករណីបងប្អូនមិនសហការទេគណៈបញ្ជាការឯកភាពខណ្ឌនឹងអនុវត្តទៅតាមច្បាប់ជាធរមាន៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print