កងទ័ព បន្តប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់ ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់

ចែករំលែក៖

ភ្នំពេញ: នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះម្សិលមុិញ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំសំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ លោក មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលរួមអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។

តាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសបាន ឱ្យដឹងថា សម្រាប់ថ្ងៃនេះកងកម្លាំងចុះ ធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២០០០គ្រួសារ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print