លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន :ព្រឹត្តិការណ៍ ២វិច្ឆិកាពេលខ្ញុំដើរក្បែរ គេថយដល់ទៅពីរជំហាន ! មិនមែនដោយការគោរពទេ តែដោយខ្លាចឆ្លង Covid-19 !!!

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានលើកពីអតីតកាលគួរឱ្យចង់សើច ខណៈមានអ្នកមួយចំនួនភ័យខ្លាចជំងឺកូវីដ19 រហូតដល់ឃើញរូបគាត់ ក្នុងព្រឹត្តិការណ៍ ២វិច្ឆិកា ពេលគាត់ដើរក្បែរ គេថយដល់ទៅពីរជំហាន ! មិនមែនដោយការគោរពទេ តែដោយខ្លាចឆ្លង Covid-19 !!!.

លោកបានថ្លែងថា, ថ្ងៃទី៣នៃចត្តាឡីស័កបន្ទាប់ពីបំពេញបេសកកម្មអមសម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុង ចាការតា មក។
កាលព្រឹត្តិការណ៏ ៣វិច្ឆិកាឆ្នាំទៅមិញ ក្រោយទទួលរដ្ឋមន្ត្រីការបរទេសហុងគ្រី គ្រូពេទ្យបា នមកយកសំណាកនិងតម្រូវឲ្យធ្វើចត្តាឡីស័ក14ថ្ងៃ។
នឹកឃើញរឿងនេះចង់តែសើចដោយសារឥរិយាបថរបស់មនុស្ស។
ពីមុន ពេលខ្ញុំដើរកាត់ អ្នកផងគេឈប់ឬថយមួយជំហានជាការគោរព។ តែជាមួយនឹងព្រឹត្តិការណ៏ ៣ វិច្ឆិកា ពេលខ្ញុំដើរក្បែរ គេថយដល់ទៅពីរជំហាន ! មិនមែនដោយការគោរពទេ តែដោយខ្លាចឆ្លង Covid-19 !!!

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print