ផ្សារគគីរ​ ស្រុកកៀនស្វាយ​៖ បន្ដផ្អាកដំណើរការបណ្ដោះអាសន្ន​ រយៈពេល២សប្ដាហ៍បន្ថែមទៀត

ចែករំលែក៖

ខេត្ត​កណ្ដាល​៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល​ចេញដោយ​លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្ដផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍បន្ថែមទៀត គឺគិតចាប់ពីថ្ងៃទី២៧ ខែមេសានេះ រហូត​ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជាក់ស្ដែង​អភិបាលខេត្តកណ្ដាល បានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចថា ក្នុងអំឡុងពេលការបន្ដផ្អាកជាបណ្ដោះអាសន្ន អាជីវករ និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវបន្ដសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្ដបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ឬមណ្ឌលសុខភាពសំរោងធំ។

គួរបញ្ជាក់ដែរថា​ លោក គង់ សោភ័ណ្ឌ​ អភិបាលខេត្តកណ្ដាល កន្លងទៅបានសម្រេចផ្អាកដំណើរការផ្សារគគីរ រយៈពេល២សប្ដាហ៍រួចមកហើយ ហើយការសម្រេចលើកនេះ គឺជាលើកទី២ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print