ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ទៅលើជនជាប់ចោទ ជាឃាតក និងជាថៅកែបាញ់សម្លាប់កម្មកររបស់ខ្លួនជាច្រើនគ្រាប់នោះហើយ !

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី លោក នៅ យ៉ារ័ត្ន និងជាប្រធានសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនជនជាប់ចោទ ថៅកែចម្ការកៅស៊ូ និងជាឃាតកបាញ់សម្លាប់កម្មកររបស់ខ្លួនយ៉ាងសាហាវឃោរឃៅបំផុតនោះ។ បន្ទាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារ នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើការចោទប្រកាន់ពីបទ(ឃាតកម្ម)។

ប្រភពខ្លះបានបង្ហើបថា, អាចនឹងមានរឿងផ្ទៃក្នុងផ្សេង ទើបជនដៃដល់បាញ់សម្លាប់ ហើយយកហេតុផលថា, ដោយសារជនរងគ្រោះញៀនថ្នាំចង់វាយកញ្ចក់រថយន្តរបស់ខ្លួន។ ប៉ុន្តែអាចនឹងមានរឿងជ្រៅជាងនេះ ដែលមន្ត្រីនគរបាលយុត្តិធម៌ និងចៅក្រមស៊ើបសួរ បន្តក្នុងការស្រាវជ្រាវរកឲ្យឃើញដើមចមនៃបទល្មើសឧក្រិដ្ឋនេះ។

សូមបញ្ជាក់ថា, សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យជាឃាតកម្នាក់ទៅតុលាការ កាលពីរសៀលម្សិលមិញ បន្ទាប់ពីឃាតកររូបនេះ បានបាញ់សម្លាប់បុរសម្នាក់កាលពីថ្ងៃទី២៤ មេសា កន្លងទៅ ជាច្រើនគ្រាប់ បង្ហាញពីភាព សាហាវ ឃោឃៅបំផុត។
សមត្ថកិច្ចបានបញ្ជាក់ថា, ឃាតករដែលសមត្ថកិច្ចបញ្ជូនខ្លួន រួមទាំងវត្ថុតាងអាវុធខ្លី ១ដើម ម៉ាក្ស CF98 បង់មួយមានគ្រាប់ ៤គ្រាប់ សំបកគ្រាប់បាញ់ហើយចំនួន៥ និងរថយន្តមួយគ្រឿង ទៅតុលាការនោះ មានឈ្មោះ លី ថេងជាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីយោធា មានស្រុកកំណើតនៅភូមិដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន នៅភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២.៣០ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានការផ្ទុះអាវុធចំនួន ៥គ្រាប់ ដែលខ្មាន់កាំភ្លើងជាមន្ត្រីយោធាម្នាក់ និងជាម្ចាស់ចំការកៅស៊ូ បានបាញ់សម្លាប់បុរសម្នាក់ជាកម្មកររបស់ខ្លួន នៅក្នុងចម្ការកៅស៊ូ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ ជនរងគ្រោះរូបនេះក៏បានស្លាប់បាត់បង់ជីវិតតែម្ដង។ សពបុរសកម្មករ ត្រូវថៅកែបាញ់សម្លាប់នោះមានឈ្មោះ រឹម ចន្ថា អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់។
បើទោះជាយ៉ាងណា ចំពោះមូលហេតុ ដែលបណ្ដាលឲ្យឈានដល់ការបាញ់សម្លាប់ជនរងគ្រោះខាងលើនេះ នៅជាអាថ៌កំបាំងនៅឡើយទេ។ ពីព្រោះមិនទាន់មានប្រភពជាក់លាក់ណាមួយ ហើយសមត្ថកិច្ចក៏មិនបានបញ្ជាក់ពីមូលហេតុនៃអំពើឃាតកម្មនោះ យ៉ាងណាដែរ។ គ្រាន់តែប្រភពខ្លះខ្មាន់កាំភ្លើងចោទថា ជនរងគ្រោះចង់វាយកញ្ចក់រថយន្តរបស់ខ្លួន និងញៀនថ្នាំ៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print