មន្ត្រីជំនាញអគ្គនាយកដ្ឋាន​ ក.ប.ប. ចុះយកគំរូបន្លែ ផ្លែឈើស្រស់​ មកវិភាគគុណភាព សុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាដល់ការផ្គត់ផ្គង់ទំនិញដែលមានគុណភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលចូលរួមយុទ្ធនាការទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន​ ក.ប.ប. បានចុះទិញយកសំណាកគំរូបន្លែ ផ្លែឈើស្រស់មួយចំនួន ដើម្បីត្រួតពិនិត្យ និងវិភាគរកសំណល់ថ្នាំកសិកម្ម ដែលអាចមាននៅសេសសល់ជាយថាហេតុ។

នាឱកាសនោះ​ មន្ត្រីជំនាញអគ្គនាយកដ្ឋាន​ ក.ប.ប. បានបញ្ជាក់ថា​ ការចុះយកគំរូនេះត្រូវបានអនុវត្តនៅទីតាំងដែលអាជ្ញាធរមូលដ្ឋានបានរៀបចំជូនអាជីវករដាក់លក់តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា​ ក្នុង​ការត្រួតពិនិត្យនេះដែរ គឺដើម្បីធានាថាទំនិញចាំបាច់​ យកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋមានគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print