ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, បងប្អូនទាំងអស់ប្រាកដជាមានអារម្មណ៍ដូចខ្ញុំ គឺចង់ឱ្យជំងឺកូវីដ១៩ រលាយអស់ពីទឹកដីយើងក្នុងពេលឆាប់បំផុត ដើម្បីយើងអាចត្រឡប់ទៅរកជីវភាពរស់នៅ ជួបជុំគ្រួសារជាធម្មតាដូចមុនវិញ។
លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា, សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។
សូមបញ្ជាក់ថា, រូបខាងក្រោមនេះគឺជារូបចាស់កន្លងទៅរបស់លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនិងក្រុមគ្រួសារ៕
ដោយ, សុខ ខេមរា